កាលបរិច្ឆេទ: ១៩ ធ្នូ ២០២៣ / សុខភាព
ពិព័រណ៍អន្តរជាតិស្តីពីសុខភាព Kenya Expoលើកទីពីរត្រូវបានប្រារព្វឡើងនៅសួនពិព័រណ៍នៃទីក្រុង Bamako កាលពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ កញ្ញាកន្លងទៅនេះ។
ពីព័រណ៍នេះប្រមូលផ្តុំទៅដោយភ្នាក់ងារចែកចាយឱសថដូចជាក្រុមហ៊ុន SPM ដែលមានស្តង់ទាំងអស់ចំនួន១២ ក្នុងនោះក៏មានស្តង់សហគ្រាសផលិតឱសថប៉េប៉េអឹមផងដែរ។ ក្រៅពីនេះនៅមានសហគ្រាសឧស្សាហកម្មឱសថអាល់ហ្សេរីដែលមានស្តង់ចំនួន២១ ក្រុមហ៊ុនទូរស័ព្ទមួយចំនួនដូចជា Moov Africa និងក្រុមហ៊ុនចែកចាយឱសថធំៗដូចជា Ubipharm ។ល។ និង។ល។
ពិធីបើកកម្មវិធីពិព័រណ៍ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាលី អមដំណើរដោយមន្រ្តីក្រសួងសុខាភិបាល និងឧស្សាហកម្ម។
ប្រធានបទឆ្នាំនេះ «ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឱសថដើម្បីបង្កភាពងាយស្រួលឱ្យប្រជាពលរដ្ឋទូទៅទទួលបានឱសថប្រើប្រាស់គ្រប់ៗគ្នា» ត្រូវបានអ្នកជំនាញផ្នែកសុខភាព និងវិស័យឧស្សាហកម្មឱសថនៅប្រទេសម៉ាលីលើកមកជជែកវែកញែកយ៉ាងសកម្ម។
អ្នកចូលរួមទាំងអស់សុទ្ធតែមានពេលវេលាសម្រាប់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ជាក់ស្តែង សហគ្រាសផលិតឱសថប៉េប៉េអឹមបានផ្សព្វផ្សាយជាពិសេសផលិតផលខេមប្រូបាយអូទិក និងថ្នាំ RHINHEX FLASH ដោយសង្កត់ទៅលើអវត្តមាននៃសារធាតុ pseudoéphédrine (ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ)នៅក្នុងថ្នាំ RHINHEX FLASH។
សហគ្រាសផលិតឱសថប៉េប៉េអឹមអាចមានវត្តមាននៅក្នុងពិព័ណ៍នេះបានក៏ដោយសារតែលោកវេជ្ជបណ្ឌិត Toure និងអ្នកស្រី Marega មកពីក្រុមហ៊ុន SPM ដែរ។ ដូច្នេះសហគ្រាសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងពីរ៕